សហជីពនិងកម្មករមិនព្រមទទួលយកប្រាក់ខែ១០០ដុល្លារហើយបន្តធ្វើកូដកម្ម
ក្រុមសហជីពនិងកម្មករបានច្រានចោលការដំឡើងប្រាក់ឈ្នួលគោលកម្មកររោងចក្រត្រឹម១០០ដុល្លារអាមេរិកក្នុងមួយខែដោយរក្សាជំហរធ្វើបាតុកម្មដើម្បីទាមទារការដំឡើងប្រាក់ឈ្នួលនេះឲ្យដល់១៦០ដុល្លារអាមេរិកក្នុងមួយខែ។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៊ិត សំហេង កាលពីថ្ងៃអង្គារបានសម្រេចឲ្យមានការដំឡើងប្រាក់ខែគោលពីចំនួន៨០ដុល្លារក្នុងពេលបច្ចុប្បន្នឲ្យដល់១០០ដុល្លារសម្រាប់កម្មករផ្នែកកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងហើយការដំឡើងប្រាក់ខែនេះនឹងអនុវត្តចាប់ពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៤តទៅ។ …
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/workers-denies-minimum-wages-of-100-dullars-and-continue-protests/1821631.html