ទីកន្លែង​ស្នាក់នៅ​របស់​សិស្ស​និស្សិត​ខ្វះគុណភាព ស្ដង់ដារ​រស់នៅ និង​សុវត្ថិភាព

ការរស់នៅ​ក្នុង​កន្លែង​តូចចង្អៀត​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​និស្សិត​សាកលវិទ្យាល័យ​ជាច្រើន ជាពិសេស​សម្រាប់​និស្សិត​ដែល​បាន​ចាក​ចេញពី​ស្រុកកំណើត​ពី​តាម​បណ្តា​ខេត្ត​ជាច្រើន​ដើម្បី​មក​បន្ដ​​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​។

ទោះ​បីជា​ទីក្រុង​នេះ​មាន​អគារ​ធំៗ​ខ្នាត​អន្ដរជាតិ​ជាច្រើន​យ៉ាងណា ក៏​ដោយតែ​អគារ​ទាំងនោះមិន​មែន​ជា​ជម្រើស​ដែល​សិស្សនិស្សិត​ទាំងនោះ​អាចធ្វើ​ការជ្រើសរើស​បាន​ទេ ដោយ​ពួកគេត្រូវធ្វើ​ការ​សម្រេចចិត្ត​រស់​នៅ​ទីកន្លែង​ដែលមានមនុស្ស​កកកុញ និង​ពុំ​សូវ​មាន​ស្ដង់ដារត្រឹមត្រូវ​នោះទេ។​

បន្ទាប់ពី​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្រោយពី​ប្រឡងជាប់​ចូល​ទៅ​​សិក្សា​នៅ​សាកលវិទ្យាល័យ និស្សិត​ដែល​មកពី​ខេត្តត្រូវ​ប្រឈម​នឹង​ភាពលំបាក​ក្នុងការ​ស្វែង​រក​កន្លែង​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ខណៈដែល​សាកលវិទ្យាល័យ​មួយចំនួន​ដូចជា​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ដ មាន​ផ្ដល់​ជា​កន្លែង​ស្នាក់នៅ​ដល់​និស្សិត​ក៏​ដោយក៏​ទីកន្លែង​នោះ​នៅតែមានកំណត់​ដែរ​។​ …

ស្របពេល​នឹង​ការរីកលូតលាស់​ផ្នែក​សំណង់​អគារ​ខុន​ដូ​ទំនើប​នៅ​ក្នុង​​ទីក្រុង គេ​ក៏សង្ក​ត​ឃើញ​មានកំណើនឡើង​នៃ​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទិញ​កន្លែង​ស្នាក់​នៅ​ទំនើបៗ​នោះដែរ​។ ទោះ​ជា​​យ៉ាងណាក៏ដោយ អ្នកនាង Liew បាន​និយាយថា សិស្ស​និស្សិត​​ ដែលមាន​លទ្ធភាព​ក្នុងការ​រស់នៅ​ផ្ទះ​ទំនើបៗ​គឺមាន​ទំនោរ​ក្នុងការ​ទៅ​​ បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​។​​

អ្នកនាង​បាន​បន្តថា ក្រុមហ៊ុន​អភិវឌ្ឍន៍​បច្ចុប្បន្ននេះ​មិន​ផ្តោត​សំខាន់​លើ​កន្លែង​ស្នាក់នៅ​របស់​សិស្ស​ទេ «​លុះត្រា​ណា​តែមាន​ការផ្លាស់ប្តូរ​ក្នុង​រចនាសម្ព័ន្ធ​សាកលវិទ្យាល័យ និង​ការហូរចូល​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ តែ​ខ្ញុំ​គិតថា​វា​នឹង​មិនអាច​កើតឡើង​នោះទេ​»​។ …

​អ្នកនាង Liew បាន​បញ្ជាក់ថា ប្រជាជន​ក្នុងស្រុក​មាន​ចំណាប់​អារម្មណ៍​លើ​ការសាងសង់​ផ្ទះជួល​សម្រាប់​សិស្ស ដោយ​ពួកគេ​មើល​ឃើញ​តម្រូវការ​ទាំងនោះ ហើយ​ការ ​សាងសង់​អគារ​បែបនេះ​ក៏មាន​ភាព​ងាយស្រួល និង​ថោក បើ​ប្រៀប​ ធៀប​នឹង​ការសាងសង់​អគារ​ទូទៅ ព្រោះ​សិស្ស​និស្សិត​ទាំងនោះ​ត្រូវ​ការ​កន្លែង​តូច​មួយ​សម្រាប់​ស្នាក់​នៅ​។ ពួកគេ​ជាធម្មតា​គឺ​ចំណាយ​តិចជាង ៥០ ដុល្លារ​សម្រាប់​ថ្លៃ​ជួល​ក្នុង​មួយខែ ដោយ​ផ្អែក​ទៅតាម​ទីតាំង​ផ្សេងៗ​គ្នា​។​ …

Post Staff
http://bit.ly/1Wxxi9w