រឿង​រំលោភ​ដី​អ្នកស្រុក​ទៅ​ដាំ​អំពៅ​អាច​លើក​ក្នុង​ទស្សនកិច្ច​មន្ត្រី​សហភាព​អឺរ៉ុប​

​ការិយាល័យ​បេសកកម្ម​សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា​ ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ លោក​ Karel​ de​ Gucht​ នឹង​ធ្វើ​ទស្សនកិច្ច​មក​ប្រទេស​ កម្ពុជា​ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ ពាណិជ្ជកម្ម​ លោក​ ស៊ុន​ ចាន់​ថុ​ល​ ខណៈ​ក្រុម​អង្គការសិទ្ធិមនុស្ស​សង្ឃឹមថា​ បញ្ហា​រំលោភ​យក​ដីធ្លី​ពាក់ព័ន្ធ​នឹង​ចម្ការ​អំពៅ​ នឹង​ស្ថិត​នៅ​ក្នុង​របៀបវារៈ​សំខាន់​។​ ​បន្ទាប់​ពី​កិច្ចប្រជុំ​ទ្វេភាគី​នៅ​ទីក្រុង​ ប្រ៊ុ​ច​សែ​ល​ នៅ​ស​ប្តា​ហ៍​មុន​រវាង​ កម្ពុជា​ និង​សហភាព​អឺរ៉ុប​ ដែល​ក្នុង​កិច្ចប្រជុំ​នោះ​បាន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ បញ្ហា​ពាណិជ្ជកម្ម​ និង​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​ កម្ពុជា​ មន្ត្រី​សហភាព​អឺរ៉ុប​ក៏​នឹង​មក​កាន់​ កម្ពុជា​ នៅ​ខែ​នេះ​ដើម្បី​ពិភាក្សា​ពី​ការ​ប្តេជ្ញា​ចិត្ត​ពាក់ព័ន្ធ​ជំនួយ​អភិវឌ្ឍន៍​រហូត​ដល់​ឆ្នាំ​ ២០២០​។​ នេះ​បើ​តាម​មន្ត្រី​ក្រសួងការបរទេស​បាន​ថ្លែង​កាលពី​ម្សិលមិញ​។​ …

Kevin Ponniahនិង វង្ស សុខេង
http://www.postkhmer.com/national/1-national-news/111964-2014-03-17-03-36-52