អាជ្ញាធរចាប់ខ្លួនពលរដ្ឋពីរនាក់និងបញ្ជាឲ្យរុះរើផ្ទះពីដីសម្បទានសេដ្ឋកិច្ច
ប្ដីប្រពន្ធពីរនាក់ត្រូវបានចាប់ខ្លួន នៅខណៈខ្ទមធ្វើពីឫស្សីប្រក់តង់កៅស៊ូចំនួន ៨ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តមណ្ឌលគិរី បញ្ជាឲ្យរុះរើនិងចាកចេញជាបន្ទាន់ ពីតំបន់ដីព្រៃសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចម្ការកៅស៊ូ ប៉ាស៊ីហ្វិក ដែលស្ថិតនៅក្នុង ឃុំរយ៉ ស្រុកកោះញែក។ ប្ដីប្រពន្ធដែលសមត្ថកិច្ចបានចាប់ខ្លួន ត្រូវបានគេស្គាល់ឈ្មោះ យ៉ន យ៉ុន អាយុ ៥១ឆ្នាំ ជាប្ដី និងប្រពន្ធឈ្មោះ វ៉ាន់នី អាយុ ៤៥ឆ្នាំ មកពី ខេត្តស្ទឹងត្រែង។ …
ឃុត សុភចរិយា
http://www.postkhmer.com/national/2011-01-03-04-07-05/114875-2014-05-27-03-21-44