រដ្ឋាភិបាល​កម្ពុជា​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ SD2 ដើម្បី​តភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​បរទេស និង​ក្រុមហ៊ុន​ក្នុង​ស្រុក

ប្រទេស​កម្ពុជា ដោយ​មាន​ការ​សហការ​ពី​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (WEF) បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​ទិន្នន័យ​ស្តីពី​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សំដៅ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព ហៅ​កាត់​ថា «SD2» ដែល​ជា​តារាង​ទិន្នន័យ​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់ព័ត៌​មាន​ស្ដីពី​ប្រតិបត្តិការ​ប្រកប​ដោយ​និរន្តរភាព​នៃ​ក្រុមហ៊ុន​ក្នុង​ស្រុក ហើយ​វា​នឹង​បម្រើ​ជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ការ​តភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​បរទេស និង​ក្រុមហ៊ុន​ក្នុង​ស្រុក អាច​ស្វែងរក​ភាព​ជា​ដៃគូ​ណា​មួយ ឬ​ការ​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន។ …

ម៉ៃ គុណមករា
https://bit.ly/2Qjkc43