អតីត​បុគ្គលិក​ក្រុម​ហ៊ុន​សូរិយា​មក​តវ៉ា​រង​របួស ៤​នាក់

អតីត​បុគ្គលិក​បើក​បរ​រថយន្ត​ក្រុង​នៅ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ភ្នំពេញ​សូរិយា​បួន​នាក់​ក្នុង​ចំណោម​បុគ្គលិក ១៧​នាក់ ដែល​បាន​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ក្រុម​ហ៊ុន​ស្ថិត​ក្នុង ខណ្ឌ​ដូនពេញ បាន​រង​របួស​ស្រាល​កាល​ម្សិល​មិញ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​នឹង​កង​សន្តិសុខ។

លោក វន សម្បត្តិ ប្រធាន​សហជីព​ថ្មី​ដែល​បន្ទាប់​ពី​បង្កើត​សហជីព​នេះ​រួច រូប​គាត់​ក៏​ត្រូវ​ក្រុម​ហ៊ុន​បណ្តេញ​ចេញ​ពី​ការងារ​ជា​អ្នក​បើក​បរ​បាន​ថ្លែង​កាល​ម្សិល​មិញ​ថា មាន​បុគ្គលិក​មក​តវ៉ា​បី​នាក់​និង​បុគ្គលិក​សហភាព​ការងារ​កម្ពុជា (CLC) បាន​ទទួល​រង​របួស​ស្រាល​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សន្តិសុខ​មុខ​ក្រុម​ហ៊ុន កាល​ពី​ម្សិល​មិញ​នេះ។ ...

មុំ គន្ធា
http://bit.ly/1C4yRz5