អ្នករស់នៅក្នុងអគារប៊ូឌីងមិនច្បាស់អំពីវាសនារបស់ខ្លួន
ភាពមិនច្បាស់លាស់កំពុងកើនឡើងទាក់ទិននឹងអគារប៊ូឌីង ដែលជាអគារប្រវត្តិសាស្ត្រមួយក្នុងរាជធានីភ្នំពេញ ដោយអ្នករស់នៅក្នុងអគារនោះមិនដឹងច្បាស់អំពីវាសនារបស់ខ្លួន បន្ទាប់ពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងកាលពីថ្ងៃអង្គារថា អគារប្រវត្តិសាស្ត្រនេះមានសភាពទ្រុឌទ្រោម ហើយនិងត្រូវវាយកម្ទេចចោល។
អ្នករស់នៅក្នុងអគារប៊ូឌីង ដែលត្រូវបានសាកសួរភាគច្រើនបានលើកឡើងកាលពីម្សិលមិញថា ពួកគាត់មិនទាន់ទទួលបានសេចក្តីជូនដំណឹងជាផ្លូវការ ឬក៏សេចក្តីជូនដំណឹងអំពីការត្រួតពិនិត្យដែលថា អគារនេះគ្មានសុវត្ថិភាពនៅឡើយទេ ទោះបីជាសាលារាជធានីបានលើកឡើងថា ខ្លួនបានប្រាប់ឲ្យអ្នករស់នៅក្នុងអគារនេះឲ្យដឹងទាំងស្រុងអំពីស្ថានភាពនេះហើយក៏ដោយ។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/19161/