ទាហាន​ថៃ​ចាប់​ខ្លួន​អាជីវករ​ខ្មែរ​នៅ​តាម​ព្រំដែន

ទាហាន​ថៃ​បាន​ចាប់​ខ្លួន​អាជីវ​ករ​ខ្មែរ​នៅ​តាម​ព្រំដែនចំនួន​១៦​នាក់​ដាក់​ពន្ធនាគារ​កាល​ពី​ចុង​សប្ដាហ៍​ បន្ទាប់ពី​ពួកគេ​​ត្រូវ​បាន​តាម​ទាន់​ពេល​កំពុង​ដឹក​ស្បែក​ជើង និងសម្លៀក​បំពាក់​ខុស​ច្បាប់​ ដែល​មានយីហោ​ចុះបញ្ជី​ត្រឹម​ត្រូវ​ឆ្លង​កាត់​ច្រកទ្វារ​ព្រំដែន​ប៉ោយ​ប៉ែត កាល​ពី​ថ្ងៃ​សៅរ៍។ លោក ង៉ោ ម៉េង​ជ្រួន អភិបាល​ក្រុង​ប៉ោយ​ប៉ែត បាន​និយាយ​ថា អាជីវករ​លក់​ដូរ​នៅ​ផ្សារ​រុងក្លឿ នៅជិត​ព្រំដែន​ក្នុង​ខេត្ត​ស្រះកែវ ត្រូវ​បាន​ទាហាន​ចាប់​ខ្លួន​បន្ទាប់ពី​ពួកគេ​ និង​រទេះ​អូស​សម្លៀក​បំពាក់​ជជុះ​ចំនួន​២១​រទេះ​ ដែល​មាន​លាក់​ទំនិញ​នោះ បាន​​ទៅ​ត្រួត​ពិនិត្យ​នៅ​ទីស្នាក់ការ​គយ​។ ...

សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/18624/