ក្រុមហ៊ុន​ផលិត​ស្ករ​ថៃ​ពីរ​រង​ការ​ចោទ​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្សរបស់​ប្រទេសថៃ​បាន​បរិហារ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ក្រុមហ៊ុន​ដ៏​ធំ​ចំនួន​ពីរ​របស់​ប្រទេស​ថៃ​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ដាំ​ដំណាំ​អំពៅនៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​កោះកុងបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

​ថ្លែង​ក្នុង​សន្និសីទ​កាសែតធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់​ គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​ដែល​ជា​ស្ថា​បន័​សិទ្ធិ​មនុស្ស​ឯករាជ្យ​បង្កើត​ឡើង​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ថៃ​បាននិយាយ​ថា​ ក្រុមហ៊ុន​មីត្រផល (Mitr Phol Suger Cooperation) ទទួល​បាន​ដី​សម្បទាន​ប្រហែល​ជិត​២​ម៉ឺន​ហិកតាកាល​ពី​ឆ្នាំ​២០០៨​សម្រាប់​ដាំ​អំពៅ​ក្នុង​ខេត្តបន្ទាយមានជ័យ។ …

ស៊ុយ ហ៊ាមខេមរា
http://khmer.voanews.com/content/thai-sugar-company-accused-of-rights-abuse-in-cambodia/2412388.html