ខេត្តចំនួន ៨ និងពលរដ្ឋជិត ៨ ពាន់គ្រួសារ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខែនេះ
ទឹកជំនន់ទឹកភ្លៀងរយៈពេលខ្លីចាប់ពីដើមខែសីហានេះ បានធ្វើឲ្យប៉ះពាល់ដល់ខេត្ដចំនួន ៨ ក្នុងប្រទេស កម្ពុជា ក្នុងនោះពលរដ្ឋប្រមាណជិត ៨ ០០០ គ្រួសារ រងផលប៉ះពាល់ រួមទាំងដំណាំស្រូវ និងដំណាំរួមផ្សំជិត ៨ ០០០ ហិកតាផងដែរ។ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាពគ្រោះទឹកជំនន់» នៅទីស្ដីការគណៈរដ្ឋមន្រ្ដីកាលពីម្សិលមិញថា មូលហេតុចម្បងដែលបង្កឲ្យមានបញ្ហាគ្រោះទឹកជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួតនៅកម្ពុជាក្នុងពេលថ្មីនេះ គឺបណ្ដាលមកពីបញ្ហាអាកាសធាតុ ឥទ្ធិពលសម្ពាធទាប ខ្យល់មូសុងនិរតីធ្វើឲ្យមានខ្យល់ និងភ្លៀងខ្លាំង។ …
វ៉ន ដារ៉ា
https://bit.ly/2N7qJuG