​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​ធ្វើ​ «​បាតុកម្ម​ភ្លើងទៀន​»​ នៅ​កូរ៉េ​ខាងត្បូង​

​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​ពាន់​នាក់​បាន​ជួបជុំ​គ្នា​ កាលពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង​ Qwangju​ ប្រទេស​ កូរ៉េ​ខាងត្បូង​ ដើម្បី​ធ្វើ​ «​បាតុកម្ម​ភ្លើងទៀន​»​ ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ លោក​ យឹ​ម​ ស៊ី​ណ​ន​ សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា​ តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក​ អ្នកចូលរួម​បាតុកម្ម​មាន​ប្រហែល​ ៧​ ពាន់​នាក់​ គឺ​ច្រើន​ជាង​ការ​រំពឹង​ទុក​ និង​ការ​ត្រៀម​ទៀន​ចំនួន​ ៤​ ពាន់​ដើម​។​ បាតុកម្ម​នេះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក​ សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​បក្ស​ និង​លោកស្រី​ មូ​ សុខ​ហួរ​ អនុប្រធាន​បក្ស​ និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ទៀត​របស់​បក្ស​។​ …

នៀម ឆេង
https://bit.ly/2IuPKhS