កម្មករប្រហែល៣.០០០នាក់បន្តធ្វើកូដកម្មនៅរោងចក្រកាត់ដេរក្នុងខេត្តព្រៃវែង
យោងតាមបុគ្គលិកសហជីព និងតំណាងរោងចក្របានឲ្យដឹងថា កម្មករប្រហែល៣.០០០នាក់បានធ្វើការតវ៉ានៅមុខរោងចក្រកាត់ដេរមួយក្នុងខេត្តព្រៃវែងកាលពីម្សិលមិញ ទាមទារឲ្យមានប្រាក់ឧបត្ថម្ភច្រើនជាងមុន និងលក្ខខណ្ឌការងារប្រសើរជាងនេះ។
កម្មករនៅរោងចក្រកាត់ដេរ កំចាយមារ ត្រេឌីង (ខេមបូឌា) ខូ អិលធីឌី កាន់កាប់ដោយជនជាតិចិនដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន GAP របស់អាមេរិកបានធ្វើកូដកម្មចាប់តាំងពីរសៀលថ្ងៃព្រហស្បតិ៍ ទាមទារចំនួន២៥ចំណុច រួមមានប្រាក់បន្ថែម២.០០០រៀលទៀតសម្រាប់ការធ្វើការនៅថ្ងៃអាទិត្យ។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/19455/