រោងចក្រចំនួន៣នៅបន្ទាយមានជ័យ ត្រូវបិទ តែក្រសួងការងារ បានធានាពីការផ្តល់អត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ ដែលរងផលប៉ះពាល់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការសោកស្តាយ ចំពោះរោងចក្រចំនួន៣ នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបិទទ្វារ ដោយសាររងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់ និងការបញ្ជាទិញថយចុះ ប៉ុន្តែក្រសួង បានធានាការគាំពារសិទ្ធិ និងផ្តល់នូវអត្ថប្រយោជន៍ជូនកម្មករនិយោជិតនៃរោងចក្រទាំង៣នេះ តាមរយៈការទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់ ហើយក៏បានជួយចុះឈ្មោះកម្មករ ដែលមានបំណងស្វែងរកការងារថ្មី។ …