ចោទប្រកាន់​បុរសបីនាក់​ពី​បទកាប់ឈើ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​​ក្នុង​ខេត្ត​ពោធិ៍សាត់

ក្រុម​មន្ត្រី​បាន​និយាយ​កាលពីម្សិល​មិញ​ថា កាលពីថ្ងៃ​អង្គារ​សាលា​ដំបូង​ខេត្ត​ពោធិ៍​​សាត់ បាន​ចោទ​ប្រកាន់​បុរស​បីនាក់​ពី​បទ​​រាន​ដីព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ដែល​​ត្រូវ​បាន​ការ​ពារ​ ហើយ​អាជ្ញា​ធរ​កំពុង​​តាម​ចាប់​ខ្លួន​បុរស​​ម្នាក់​ដែល​តាម​ចោទ​​ថា ​បាន​ជួល​​បុរស​​ទាំង​​នេះ​។ លោក តន់ សីហតេជះ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ ​​​ពោធិ៍​​សាត់ ​បានមាន​ប្រសា​សន៍​ថា បុរស​​ទាំង​បីនាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​នោះមាន​​ឈ្មោះដូចជា  ប៉ក់ អ៊ឹម អាយុ​​៤១​ឆ្នាំ គង់​ ពុធ អាយុ​២០​ឆ្នាំ និង​ រឿន រ៉ុប អាយុ​៣១​​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​ច័ន្ទ ខណៈ​ពេល​ពួកគេ​កំពុង​​​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំសំកុស ជាប់​​ព្រំដែន​ថៃ។ …

ឃួន ណារីម
http://www.cambodiadailykhmer.com/news/8970/