បុរសម្នាក់​ត្រូវ​សត្វ​ខ្លា​ដំបង​ខាំ​របួសធ្ងន់​

បុរស​ម្នាក់​ត្រូវ​សត្វ​ខ្លា​វាយ​ប្រហារ​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ ពេល​គាត់​និង​ក្មួយ​ប្រុស​ចូល​ទៅ​រក​ផ្សិត ឃ្មុំ និង​កាប់​អុស នៅ​ជើង ភ្នំ​ក្រវាញ ក្នុង ខេត្ត​ពោធិ៍សាត់ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ។ លោក ក្រួច ណុន មេ​ប៉ុស្តិ៍​នគរបាល ឃុំ​សន្រែ្ទ ស្រុក​ភ្នំ​ក្រវាញ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា លោក ងឹម ង៉ែត អាយុ ៥១​ឆ្នាំ ជា​កសិករ​រស់​នៅ ភូមិ​ស្រែ​ពពាយ ឃុំ​សន្រែ្ទ ពី​ថ្ងៃ​អាទិត្យ​បាន​ចូល​ព្រៃ​នៅ​ជើង​ជួរ ភ្នំ​ក្រវាញ ជាមួយ​ក្មួយ​ប្រុស​ឈ្មោះ ដេត ភារ៉ា អាយុ ៣៤​ឆ្នាំ ដើម្បី​រក​អនុផល​ព្រៃ​ឈើ មាន វល្លិ ផ្សិត ឃ្មុំ​និង​អុស​នៅ​ចំណុច កោះ​ក្រូច ក្នុង ភូមិ​ក្សត្របុរី ឃុំ​សន្រែ្ទ ក៏​ត្រូវ​ខ្លា​ដំបង​វាយ​ប្រហារ​របួស​ពេញ​ខ្លួន។ ...

ឃុតសុភចរិយា
http://bit.ly/1lwuQaq