ទ្រីភាព​នាំ​ឈើ​ចេញ​ជាង​ ១០ ម៉ឺន​ម៉ែត្រគុប​តាម​ផែ​ព្រះសីហនុ

បុគ្គល​​មាន​អំណាច​ ដែល​កាប់​ឈើ​ល្បី​បំផុត​ក្នុង​ប្រទេស​កម្ពុជា​​ បាន​នាំ​ចេញ​​​ឈើ​ជាង​ ១០ ម៉ឺន​​ម៉ែត្រគុប​​ តាមរយៈ​កំពង់ផែ​ព្រះសីហនុ​​ កាលពី​​ឆ្នាំ​មុន រួម​ទាំង​ប្រភេទ​​ឈើ​​​ដែល​ត្រូវ​បាន​ការពារ​​ដោយ​​សន្ធិសញ្ញា​​អន្តរជាតិ​ ដែល​កម្ពុជា​​ជា​ប្រទេស​ហត្ថលេខី​ផង​ដែរ។ ​នេះ​បើ​តាម​ការវិភាគ​នៃ​កំណត់ត្រា​​នាំ​ចេញ​​ដែល​លេចធ្លាយ​។ ទិន្នន័យ​ដែល​ទទួល​បាន​ពី​ប្រភព​​​មួយ ​នៅក្នុង​ឧស្សាហកម្ម​នាំ​ចេញ​បង្ហាញ​ថា ក្រុមហ៊ុន​ទ្រីភាព (Try Pheap Group) ​បាន​​​នាំ​ចេញ​ឈើ​ប្រណីត​ប្រមាណ ១០៧៨៣២ ​ម៉ែត្រគុប​តាមរយៈ​កំពង់ផែ​​នេះ​ ដែល​មាន​ទឹកប្រាក់​​ចន្លោះ​ពី​ ៥៥ លាន​ដុល្លារ​ទៅ​ ១២៣ ​លាន​ដុល្លារ ​​នៅក្នុង​តម្លៃ​ប្រកាស​។ ​នេះ​បើ​តាម​ការវិភាគ​​​នៃ​ទិន្នន័យ​​​ដែល​ផ្តល់​​ដោយ​​​អង្គការ​ Global Witness ។ កាលពី​ខែ​​កុម្ភៈ ​របាយការណ៍​មួយ​​​របស់​​អង្គការ Global Witness ​ដែល​មាន​ចំណងជើង​ថា​ តម្លៃ​​នៃ​ឈើ​ប្រណីត ​បាន​រៀបរាប់​លម្អិត​​អំពី​របៀប​​ឧកញ៉ា ទ្រីភាព ​«​គ្រប់គ្រង​បណ្តាញ​កាប់​​ឈើ​ខុស​ច្បាប់​​ ដែល​​ពឹងផ្អែក​លើ​ការឃុបឃិត​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​​ ដោយ​ក្នុង​នោះ​មាន​ការកាប់​ឈើ​ប្រភេទ​អភិរក្ស​»។ …

Daniel Pye និង ម៉ៃ ទិត្យថារ៉ា
http://bit.ly/1H3jeLp