ទ្រីភាពនាំឈើចេញជាង ១០ ម៉ឺនម៉ែត្រគុបតាមផែព្រះសីហនុ
បុគ្គលមានអំណាច ដែលកាប់ឈើល្បីបំផុតក្នុងប្រទេសកម្ពុជា បាននាំចេញឈើជាង ១០ ម៉ឺនម៉ែត្រគុប តាមរយៈកំពង់ផែព្រះសីហនុ កាលពីឆ្នាំមុន រួមទាំងប្រភេទឈើដែលត្រូវបានការពារដោយសន្ធិសញ្ញាអន្តរជាតិ ដែលកម្ពុជាជាប្រទេសហត្ថលេខីផងដែរ។ នេះបើតាមការវិភាគនៃកំណត់ត្រានាំចេញដែលលេចធ្លាយ។ ទិន្នន័យដែលទទួលបានពីប្រភពមួយ នៅក្នុងឧស្សាហកម្មនាំចេញបង្ហាញថា ក្រុមហ៊ុនទ្រីភាព (Try Pheap Group) បាននាំចេញឈើប្រណីតប្រមាណ ១០៧៨៣២ ម៉ែត្រគុបតាមរយៈកំពង់ផែនេះ ដែលមានទឹកប្រាក់ចន្លោះពី ៥៥ លានដុល្លារទៅ ១២៣ លានដុល្លារ នៅក្នុងតម្លៃប្រកាស។ នេះបើតាមការវិភាគនៃទិន្នន័យដែលផ្តល់ដោយអង្គការ Global Witness ។ កាលពីខែកុម្ភៈ របាយការណ៍មួយរបស់អង្គការ Global Witness ដែលមានចំណងជើងថា តម្លៃនៃឈើប្រណីត បានរៀបរាប់លម្អិតអំពីរបៀបឧកញ៉ា ទ្រីភាព «គ្រប់គ្រងបណ្តាញកាប់ឈើខុសច្បាប់ ដែលពឹងផ្អែកលើការឃុបឃិតជាមួយមន្រ្តីរដ្ឋាភិបាល ដោយក្នុងនោះមានការកាប់ឈើប្រភេទអភិរក្ស»។ …
Daniel Pye និង ម៉ៃ ទិត្យថារ៉ា
http://bit.ly/1H3jeLp