ស្ថានភាព​អចលនទ្រព្យ​ក្នុង​ក្រុងព្រះសីហនុ​នៅ​តែ​ដំណើរការ​ល្អ​

​បើ​ទោះបីជា​ស្ថានភាព​នយោបាយ​ក្នុងស្រុក​ហាក់​មិន​ទាន់​ល្អ​ប្រសើរ​ក៏​ដោយ​ ក៏​វិស័យ​អចលនទ្រព្យ​នៅ​ ក្រុងព្រះសីហនុ​ នៅ​តែ​មានដំណើរ​ការ​ល្អ​ ដដែល​នា​ត្រីមាស​ ទី​១​ ឆ្នាំ​នេះ​ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ទីនោះ​មាន​កំណើន​ជា​បន្តបន្ទាប់​។​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា​ ស៊ី​ភី​អិ​ល​ និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភា្ន​ក់​ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ចេ​ង​ ខេ​ង​ បាន​និយាយ​ថា​ នៅ​ក្នុង​រយៈពេល​ ៣​ខែ​ ដើម​ ឆ្នាំ​២០១៤​ នេះ​ស្ថានភាព​អចលនទ្រព្យ​ក្នុង​ ក្រុងព្រះសីហនុ​ មានកា​រវិ​វត្ត​ទៅ​មុខ​ល្អ​ប្រសើរ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ ឆ្នាំ​២០១៣​។​ ដំណើរ​វិវត្តន៍​ល្អ​នេះ​អាច​បណ្តាល​មក​ពី​ហេតុផល​មួយ​ចំនួន​ដូច​ជា​ រយៈពេល​នៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​អាស៊ាន​ របស់​ ប្រទេស​កម្ពុជា​ ជិត​ឈាន​មក​ដល់​ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​និង​អ្នក​វិនិយោគ​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ ក្រុងព្រះសីហនុ​ កាន់តែ​មាន​ចំនួន​ច្រើន​ឡើងជា​លំដាប់​។​ …

ស៊ុំ ម៉ាណេត
http://www.postkhmer.com/post-property/property-price/113035-2014-04-09-04-40-43