កិច្ច​ព្រម​ព្រៀង​អន្តរ​ប៉ាស៊ីហ្វិក​នឹង​កម្រិត​ សក្តានុពល ​កម្ពុជា

ជាមួយ​នឹង​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) កាល​ពី​ម្សិលមិញ អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​ក្នុង​ប្រទេស​កម្ពុជា​បាន​យល់​ឃើញ​ខុសៗ​គ្នា​ថា​តើ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​នឹង​កម្រិត​សក្ដានុពល​កំណើន​ពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​ក្នុង​ទីផ្សារ​អាមេរិក​ឬ​យ៉ាង​ណា? ខណៈ​វា​អាច​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​ពេល​អនាគត ដែល​អាច​ត្រូវ​បាន​បង្វែរ​ទៅ​រក​ប្រទេស​វៀតណាម។

ក្រោយ​ពី​ការ​បញ្ចប់​ដំណើរ​ការ​ចរចា​រយៈពេល ៥ ឆ្នាំ សមាជិក​ទាំង​១២ នៃ​កិច្ច​ព្រម​ព្រៀង TPP ដែល​រួម​មាន​អាមេរិក ជប៉ុន កាណាដា និង​វៀតណាម បាន​យល់​ព្រម​លើ​ក្រប​ខ័ណ្ឌ​ការងារ​មួយ​ដែល​នឹង​ធ្វើ​សេរី​ភាវូបនីយកម្ម​ពាណិជ្ជកម្ម​នៅ​ក្នុង​សមាជិក​ទាំង​អស់ និង «ជំរុញ​ការ​អភិវឌ្ឍ​រួម​គ្នា និង​លើក​កម្ពស់​ការ​បង្កើត​ថ្មី​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»។ …

Ananth Baliga
http://bit.ly/1MyIaNW