រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិយាយការពារប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនសម្រាប់ខ្លួនឯង
កាលពីម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហោះលើគេហទំព័ររបស់ខ្លួននូវឯកសារបួនទំព័រ ដែលបញ្ជាក់ពីការឆ្លើយតបរបស់លោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅនឹងពាក្យបណ្តឹងពុករលួយនៅក្នុងក្រសួងរបស់លោក រួមទាំងពាក្យបណ្តឹងដែលចោទថា លោករដ្ឋមន្ត្រីបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តច្រើនហួសហេតុសម្រាប់ខ្លួនឯងផងដែរ។
ACU បានលើកឡើងនៅក្នុងឯកសារនេះថា ខ្លួនទទួលបានពាក្យបណ្តឹងមួយចំនួនដែលចោទប្រកាន់ថា មន្ត្រីជាន់ខ្ពស់រួមទាំងលោក ត្រាំ អីុវតឹក ផង បានបំពានប្រព័ន្ធផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តផ្អែកលើគុណសម្បត្តិការងារ ដើម្បីផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯងយ៉ាងច្រើន ដោយមិនអើពើនឹងមន្ត្រីដទៃទៀតឡើយ។ …
ហ៊ុល រស្មី និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/16973/