៥ ខែ​ពិន័យ​ឡាន​​ដឹក​លើស​ចំណុះ​បាន​ជាង​ ៥០០ ​គ្រឿង​បាន​ប្រាក់​ជាង $៣០ ម៉ឺន

ក្នុង​រយៈពេល​ប្រាំ​ខែ​ចុង​ក្រោយ​នេះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ធ្វើការ​ផាក​ពិន័យ​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​​បាន​ជាង​ ៥០០​ គ្រឿង​ទទួល​​បាន​​ទឹកប្រាក់​ជាង​ ៣ ​សែន​​ដុល្លារ​ខណៈ​ដែល​​រថយន្ត​ប្រភេទ​​នេះ​​ជា​កត្តា​ចម្បង​​​បង្ក​ការ​ខូចខាត​​ធ្ងន់ធ្ងរ​ដល់​ផ្លូវ​ថ្នល់។ បើ​តាម​របាយការណ៍​របស់​ក្រសួង​ដែល​បាន​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់​តាំងពី​ខែ​ឧសភា​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​ ២០១៦ មន្ត្រី​ជំនាញ​របស់​ក្រសួង​បាន​ចាប់​រថយន្ត​ដឹក​លើស​​ទម្ងន់​​កំណត់​​ចំនួន ​៥៣២ ​គ្រឿង និង​ពិន័យ​ជា​ប្រាក់​បាន​ជាង ​៣១ ម៉ឺន​​ដុល្លារ។ បើ​តាម​របាយការណ៍​​ដដែល​រថយន្ត​ទាំង​នោះ​បាន​​ដឹក​​លើស​ទម្ងន់​ចាប់​ពី​ ៤ តោន​រហូត​ដល់​ ៤៨ ​តោន​ដែល​​ការ​ដឹក​លើស​ទម្ងន់​ដ៏ច្រើន​​បែប​នេះ​ជា​កក្តា​​ចម្បង​ធ្វើ​ឲ្យ​ផ្លូវ​ថ្នល់​​​ខូច​មុន​អាយុកាល​។ …

ទូច សុខា
http://bit.ly/2e5YAAc