រតនាគារថៃមានបំណងចង់ឱ្យកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមផលិតកាក់សម្រាប់ប្រើប្រាស់ជារូបិយបណ្ណ

ដោយ​ប្រទេស​ថៃ​ ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​បណ្តា​ប្រទេស​ជិតខាង​ដែល​មាន​តែ​លំហូរ​ក្រដាសប្រាក់​ រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​កំពុង​សម្លឹង​មើល​ប្រទេស​កម្ពុជា​ ឡាវ​ មី​យ៉ា​ន់​ម៉ា​និង​វៀតណាម​ (CLMV)​ សម្រាប់​ផែនការ​ពង្រីក​អាជីវកម្ម​នៅ​ក្នុង​តំបន់​របស់​ខ្លួន​។​ អគ្គនាយករង​នៃ​ក្រសួង​រតនាគារ​លោក​ Werawut​ Sripaoraya​ បាន​និយាយ​ថា​ មន្ត្រី​មួយ​ចំនួន​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ ប្រទេស​ឡាវ​ និង​កម្ពុជា​នៅ​ឆ្នាំ​នេះ​ ដើម្បី​ស្នើ​ឱ្យ​មានការ​រចនា​ម៉ូ​ដ​ និង​កំណត់​លក្ខណៈ​ពិសេស​ថ្មី​មួយ​សម្រាប់​កាក់​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​។​ ហើយ​កាលពី​ឆ្នាំ​មុន​ ខាង​រតនាគារ​ថៃ​ក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ស្រ​ដៀង​គ្នា​នេះ​ដែរ​ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​បណ្តា​ប្រទេស​ CLMV​ ដើម្បី​យកចិត្តទុកដាក់​លើ​ការ​ប្រើប្រាស់​កាក់​  ​លោក​ Werawut​ បាន​បន្ថែម​។​ …​

Kang Soon Chen
http://www.nationmultimedia.com/business/Treasury-sets-sights-on-CLMV-countries-for-coin-mi-30283175.html