ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ KDC​ រត់គេច​ពី​ការ​ចាប់ខ្លួន​

​ពលរដ្ឋ​ ២​នាក់​ ក្នុង​ចំណោម​ ១៦​ គ្រួសារ​ រស់នៅ​ ភូមិ​ឡ​ពាង​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ដែល​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ ខេ​ឌី​ស៊ី​ អន្តរជាតិ​ របស់​ភរិយា​លោក​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ដែល​បាន​បដិសេធ​ពុំ​ទទួលយក​សំណង់​ដែល​ទូរ​ទាត់​ជា​កញ្ចប់​បាន​រត់​ចោលផ្ទះ​ដើម្បី​សុវត្ថិភាព​បន្ទាប់​បាន​ទទួល​ដីកាកោះ​ពី​ប៉ូ​លី​ស​ខណៈ​ពលរដ្ឋ​ ១៥​ គ្រួសារ​ដែល​បាន​ទទួលយក​សំណង​ហើយ​នោះ​បាន​បឹ្ត​ង​ទាមទារ​សំណង​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​។​ ​លោក​ រាជ​ ស៊ី​ម៉ា​ តំណាង​ប្រជាពលរដ្ឋ​ ដែល​បដិសេធ​ទទួលយក​សំណង​ជា​កញ្ចប់​ ហើយ​កំពុង​រត់គេច​ខ្លួន​ដើម្បី​សុវត្ថិភាព​ជាមួយ​បណ្តឹង​ព្រហ្មទណ្ឌ​បី​បណ្តឹង​នោះ​បាន​ថ្លែង​ថា​ អធិការ​ ស្រុក​កំពង់ត្រឡាច​ បាន​ចេញ​លិខិត​កោះហៅ​លោក​និង​លោក​ ស្ងួន​ ញៀន​ ឲ្យ​ចូលខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ ស្រុក​កំពង់ត្រឡាច​ នៅ​ថ្ងៃ​ ទី​២០​ ខែមេសា​ ឆ្នាំ​២០១៤​ វេលា​ ម៉ោង​ ២:៣០​ នាទី​រសៀល​ ដើម្បី​សាកសួរ​ការងារ​ផ្ទាល់ខ្លួន​។​ លោក​ថា​៖​ «​វា​ចំឡែក​លិខិត​ឲ្យ​ដល់​ដៃ​ខ្ញុំ​ម៉ោង​ ១​ ហើយ​ឲ្យ​ចូល​នៅ​ម៉ោង​ ២​ ជាង​ ជា​ពិសេស​ជា​ថ្ងៃអាទិត្យ​ទៀត​ ហើយ​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ថា​ នៅ​ពេល​ណា​ដែល​ខ្ញុំ​បង្ហាញខ្លួន​គឺ​គេ​ចាប់​ខ្ញុំ​តែ​ ម្តង​ដោយ​គេ​ចោទ​ខ្ញុំ​ថា​ ញុះ​ញ៉​ង់​ពលរដ្ឋ​ឲ្យ​បដិសេធ​ពុំ​ទទួលយក​សំណង​និង​ធ្វើ​ឲ្យ​ពលរដ្ឋ​បះបោរ​។​ ដូច្នេះ​ដើម្បី​សុវត្ថិភាព​ខ្ញុំ​ត្រូវ​តែ​គេចខ្លួន​សិន​ ប៉ុន្តែ​ការ​គេច​នេះ​គឺ​រក​ដើម្បី​រក​ជំនួយ​ផ្នែក​ច្បាប់​ទេ​»​។​ ...

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/113336--kdc-