ក្រុមហ៊ែកឃើអនាមិកកម្ពុជាពីរនាក់ទៀតត្រូវបានចាប់ខ្លួន
មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមហ៊ែកឃើអនាមិកកម្ពុជា (Anonymous Cambodia) ពីរនាក់ទៀតត្រូវបានចាប់់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេបានជ្រៀតចូលគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើឲ្យមិនដំណើរការជាងពីរម៉ោងនោះ។ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនបុរសពីរនាក់ ហើយពួកគេទាំងពីរនាក់ត្រូវបានបញ្ជួនមកអង្គភាពប្រឆាំងអំពើពុករលួយនៅវេលាម៉ោង២រសៀលនេះហើយ ” ។ …
ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/latest/13931/