មន្ត្រីបរិស្ថានសាកសួរមេភូមិ និងបុរសម្នាក់រឿងឈូសឆាយព្រៃ
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់កាលពីម្សិលមិញបានសាកសួរបុរស ២ នាក់ ក្នុងនោះមានម្នាក់ជាមេភូមិ បន្ទាប់ពីនគរបាលស្រុកវាលវែងឃាត់ខ្លួនពាក់ព័ន្ធនឹងការឈូសឆាយរំលោភដីព្រៃក្នុងតំបន់ការពារធម្មជាតិអស់ប្រហែល ១០ ហិកតា នៅក្នុងភូមិក្រសាំងព្នៅ ឃុំក្រពើ ២ ស្រុកវាលវែង។ លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា បុរស ២ នាក់ ដែលមានឈ្មោះ ពេញ សារ៉ន អាយុ ៤៩ ឆ្នាំ ជាមេភូមិក្រសាំងព្នៅ និងឈ្មោះ វង់ ផល្លា អាយុ ៥០ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១៧ ខែមករា តាមបទបញ្ជារបស់លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់។ …
ខន សាវិ
https://bit.ly/2v0ne27