តំណាង​អង្គការ​សហប្រជាជាតិចុះ​ទៅ​ជួប​ជនជាតិដើម​ភាគតិច​ដើម្បី​ស្ដាប់​ការ​ត្អូញត្អែរ​របស់ពួកគាត់​

តំណាង​របស់​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចុះទៅ​ជួប​ជាមួយ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​នៅ​ក្នុង​សប្ដាហ៍​នេះ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​រារាំង​ពួកគាត​់​រាប់​រយ​នាក់​មិន​ឲ្យ​ហែក្បួន​ ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​ពិភព​លោក​។ ​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ផ្លាង ស៊ីម បាន​ឲ្យ​ដឹង​ថា លោកស្រី Wan-Hea Lee បាន​ជួប​ជាមួយ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កាលពី​ម្សិលមិញ ដើម្បី​ស្ដាប់​ការ​ត្អូញត្អែរ​របស់​ពួកគាត់​​ទាក់​ទិន​រឿង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​វិវាទ​​របស់​​ពួកគាត់​ជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ឯកជន​ ដែល​ពួកគាត់​ចោទ​ប្រកាន់​ថា បាន​រំលោភ​យក​ដី​ដូន​តា​របស់​ពួកគាត់។ …

អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/18473/