អង្គការសហប្រជាជាតិជំរុញឲ្យកម្ពុជាពិចារណាឡើងវិញអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ
អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីម្សិលមិញបានជំរុញឱ្យរដ្ឋាភិបាលពិចារណាឡើងវិញលើវិសោធនកម្មរដ្ឋធម្មនុញ្ញរួមទាំងច្បាប់មួយដែលហាមឃាត់ការប្រមាថព្រះមហាក្សត្រដោយនិយាយថា ការធ្វើវិសោធនកម្មនេះមានលក្ខណៈមិនច្បាស់លាស់ និងមិនស្របតាមបទដ្ឋានអន្តរជាតិ។ កាលពីសប្ដាហ៍មុន រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ហាមឃាត់ការប្រមាថព្រះមហាក្សត្រ និងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីសិទ្ធិរបស់អ្នកបោះឆ្នោត ដែលនាំឱ្យមានការព្រួយបារម្ភពីក្រុមសិទ្ធិមនុស្សដែលនិយាយថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាំងនេះអាចត្រូវគេប្រើដើម្បីប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាល។ …
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50109667/un-urges-rethink-constitution-changes/