តំណាងសហជីពប្រឈមនឹងការ ចោទសួរជុំវិញការញុះញង់ឲ្យមានចលាចលក្នុងវិស័យកាត់ដេរ
កាលពីម្សិលមិញ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសាកសួរតំណាងសហជីពកម្ពុជាពីររូបជុំវិញការអះអាងដែលថា ពួកគេបានញុះញង់ឲ្យមានការប្រើអំពើហិង្សាអំឡុងការតវ៉ានៅរោងចក្រកាត់ដេរមួយក្នុងខេត្តកណ្ដាល កាលពីចុងខែធ្នូ។ លោក ជែក លី អគ្គនាយករោងចក្រ Tainan Enterprises (Cambodia) Co. Ltd បានដាក់ពាក្យបណ្ដឹងប្ដឹងសមាជិកសម្ព័ន្ធសហជីពកម្ពុជាប្រាំមួយរូបបន្ទាប់ពីកម្មករបានធ្វើការតវ៉ាកាលពីថ្ងៃទី២៦ និង៣១ ខែធ្នូ នៅរោងចក្ររបស់លោកស្ថិតក្នុងស្រុកអង្គស្នួល ទាមទារដំឡើងប្រាក់ខែគោលដល់១៦០ដុល្លារ។ នៅក្នុងលិខិតចុះថ្ងៃព្រហស្បតិ៍ លោក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានកោះហៅចុងចោទទាំងបីនាក់ឈ្មោះ ខឹម ណាត ឈឹម និមល និង ង៉ែត មុនីរ័ត្ន មកសាកសួរកាលពីម្សិលមិញ។ …
អូន ភាព និង ឃួន ណារីម
http://www.cambodiadailykhmer.com/latest/9909/