ក្រុម​សហជីពស្នើដល់​ក្រសួងការងារ​កែប្រែខ្លឹមសារខ្លះ​នៃ​សេចក្តី​ព្រាងច្បាប់

ក្រុម​សហជីព​មក​ពី​គ្រប់​និន្នាការ​ប្រមាណ​ជាង​៤០ស្នើ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កែប្រែ​ខ្លឹមសារ​ប្រមាណ ១០​ចំណុច នៅ​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ខណៈ​ដែល​ពួក​គេ​អះអាង​ថា វិសាលភាព​សេចក្តី​ព្រាងច្បាប់​នេះ មិន​បាន​គ្របដណ្ដប់​ទៅ​លើ​គ្រប់​វិស័យ និង​មាន​ការ​រឹត​ត្បិត​ដល់​សិទ្ធិ​ជា​តំណាង​របស់​កម្មករ​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល។ កាល​ពី​ថ្ងៃ​ម្សិលមិញ ក្រុម​សហជីព​ជាង​ ៤០ រួម​នឹង​អង្គការ​សង្គម​ស៊ីវិល​ជាតិ-​អន្តរជាតិ​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ប្រមាណ ៥០​នាក់ បាន​ជួប​ប្រជុំគ្នា​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ដែល​មាន ៦​ជំពូក និង​៣៣​មាត្រា។ …

ប៉ិច សុធារី
http://bit.ly/2gFDKLo