មេ​សហជីព​មិន​ខកចិត្ត​ចំពោះ​សង្គ្រោះ​ជាតិ​ទេ​

​មេដឹកនាំ​សហជីព​ កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ បើ​ទោះបីជា​បាន​ធ្វើ​កូដកម្ម​អំពាវនាវ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទ្វេ​ដង​ ដែល​គាំទ្រ​ និង​ជំរុញ​ដោយ​គណបក្សប្រឆាំង​ក៏​ដោយ​ក៏​ពួក​គេ​មិន​មាន​អារម្មណ៍​ថា​ គណបក្សប្រឆាំង​ បាន​ក្បត់​ពួក​គេ​ ដោយសារ​តែ​មិន​បាន​ដាក់​របៀបវារៈ​ ពី​ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ទៅ​ក្នុង​ការ​ចរចា​នយោបាយ​ដែល​ជាប់​គាំង​នោះ​ឡើយ​។​ ​បន្ទាប់​ពី​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ ទី​២៤​ ខែ​ ធ្នូ​ ដែល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី​ ៨០​ ទៅ​ ៩៥​ ដុល្លារ​ សហជីព​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​មាន​មហា​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​ ១៦០​ ដុល្លារ​ដែល​ភ្លាមៗ​នោះ​ ត្រូវ​បាន​គាំទ្រ​ដោយ​គណបក្សប្រឆាំង​។​ ​លោកស្រី​ យ៉ាង​ សោ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​ថ្លែង​ថា​ លោកស្រី​យល់​ថា​ ការ​ដំឡើង​ប្រាក់​ឈ្នួល​អាច​ដាក់​នៅ​ពេល​ក្រោយ​ខណៈ​ការ​ចរចា​នយោបាយ​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​។​ «​ខ្ញុំ​គិត​ថា​ លោក​ សម​ រ​ង្ស៊ី​ នឹង​មិន​និយាយ​អំពី​ប្រាក់​ឈ្នួល​កម្មករ​នៅ​ក្នុង​ការ​ចរចា​ទេ​…​ ពីព្រោះ​លោក​គិត​អំពី​ប្រទេស​ជាតិ​របស់​យើង​ជា​អាទិភាព​ទី​មួយ​ ហើយ​លោក​នឹង​បែរមក​យកចិត្តទុកដាក់​ចំពោះ​កម្មករ​វិញ​នៅ​ពេល​ក្រោយ​»​។​ …

មុំ គន្ធា និង Kevin Ponniah
http://postkhmer.com/national/1-national-news/109684-2014-01-24-03-28-41