ហាមផ្សារទំនើបគ្រប់ទីតាំងលក់ឱសថគ្រប់ប្រភេទ បើរឹងទទឹងនឹងប្រឈមមុខច្បាប់
ក្រសួងសុខាភិបាលប្រកាសហាមម្ចាស់ផ្សារទំនើប ម៉ាត និងបេប៊ីម៉ាត នៅទូទាំងប្រទេសដាក់លក់ផលិតផលឱសថគ្រប់ប្រភេទនៅតាមផ្សារទំនើបទាំងឡាយដោយគ្មានច្បាប់អនុញ្ញាត ហើយបើក្នុងករណីមិនគោរពតាមបម្រាម ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងទៅតាមច្បាប់ ដែលអាចនឹងរងពិន័យជាប្រាក់ដល់ទៅ ១០ លានរៀល។ លិខិតជម្រាបជូនដំណឹងដល់ម្ចាស់ទីតាំងដែលបានចុះហត្ថលេខាដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកាលពីថ្ងៃចន្ទឲ្យដឹងថា បច្ចុប្បន្នក្រសួងសុខាភិបាលសង្កេតឃើញមានការតាំងលក់ឱសថសម័យ និងឱសថបុរាណ ផលិតផលបំប៉ន សុខភាព ឧបករណ៍បរិក្ខារពេទ្យ នៅតាមផ្សារទំនើប ម៉ាត និងបេប៊ីម៉ាត ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ …
ឡុង គីមម៉ារីតា
https://bit.ly/2o07Srm