ការឆ្វៀលមិនចុះបញ្ជីដីធ្លីបង្កឲ្យមានជម្លោះ
ការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា ការវិវត្តដ៏យឺតយ៉ាវ នៃការចុះបញ្ជីដីធ្លីភាគច្រើន បណ្តាលមកពីមានការឆ្វៀលចេញដ៏សម្បើម ពីដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិនៅក្នុងទីប្រជុំជន ខណៈដែលអចលនទ្រព្យ មានតម្លៃខ្ពស់ និងទំនងជាបង្កឲ្យមានជម្លោះកើតឡើងដែលករណីនេះបានធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ការរស់នៅរបស់សហគមន៍ក្រីក្រ និងកង្វល់ពីការបណ្តេញចេញ។ … ការសិក្សាដែលផ្តោតលើសហគមន៍ក្រីក្រចំនួន ១២ នៃខណ្ឌចំនួន ៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានវៀលចេញ បានរកឃើញថា មានសហគមន៍ក្រីក្រចំនួន ១១ បានរស់នៅលើដីសាធារណៈរបស់រដ្ឋ ហើយសហគមន៍ក្រីក្រចំនួន ១០ ត្រូវបានគេប្រាប់ថា សហគមន៍របស់គាត់ត្រូវបានគេវៀលចេញពីការចុះបញ្ជីដីធ្លីជាប្រព័ន្ធ។ …
ប៉ិច សុធារី
http://bit.ly/1aMbQrx