ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម កើនតិច
ទិន្នន័យផ្លូវការពីការិយាល័យពាណិជ្ជកម្មនៅស្ថានទូត វៀតណាម ប្រចាំទីក្រុង ភ្នំពេញ បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និង វៀតណាម ឆ្នាំ ២០១៣ កើនជិត ៤ ភាគរយបើធៀបនឹងឆ្នាំ ២០១២។ មន្ត្រីបាននិយាយថា កំណើនបន្តិចបន្តួចនេះបណ្ដាលមកពីសា្ថនការណ៍នយោបាយនៅប្រទេសកម្ពុជា។ យោងតាមស្ថិតិទំហំពាណិជ្ជកម្មសរុបចន្លោះខែ មករា ដល់ចុងខែ ធ្នូ កាលពីឆ្នាំមុនបានកើនឡើងដល់ ៣ ៤៣០ លានដុល្លារអាមេរិកធៀបនឹង ៣៣១៦ លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១២ គឺកើនឡើង ៣,៤៣ ភាគរយ។ ក្នុងចំនួននេះ ការនាំចេញសរុបរបស់ប្រទេស កម្ពុជា ទៅកាន់ប្រទេស វៀតណាម បានកើនឡើងប្រហែល ៤ ភាគរយដល់ ៥០៤ លានដុល្លារអាមេរិកធៀបនឹង ៤៨៦ លានដុល្លារអាមេរិក ខណៈការនាំចេញរបស់ វៀតណាម សរុបមកប្រទេស កម្ពុជា វិញកើនឡើងពី ២ ៨៣១ លានដុល្លារអាមេរិកដល់ ២ ៩២៦ លានដុល្លារអាមេរិកកើនឡើង ៣,៣៥ ភាគរយ។ លោក ត្រាន់ ទូ អនុព័ន្ធពាណិជ្ជកម្មនៅស្ថានទូត វៀតណាម ប្រចាំទីក្រុង ភ្នំពេញ ថ្លែងថា៖ «ពិតហើយឆ្នាំ ២០១៣ គឺជាឆ្នាំមួយមានការពិបាកនិងជាអំឡុងពេលដ៏មមាញឹកសម្រាប់រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនផងដែរ ដូច្នេះខ្ញុំគិតថា ការធ្វើពាណិជ្ជកម្មក្នុងឆ្នាំ ២០១៣ មិនមានភាពងាយស្រួលនោះទេ សម្រាប់ដៃគូរបស់ កម្ពុជា ទាំងអស់»។ …
ម៉ៃ គុណមករា
http://www.postkhmer.com/business/business/111232-2014-02-27-02-08-41