វិនិយោគផ្ទាល់ពីវៀតណាមកើនដល់$៣០៣លាន
ការវិនិយោគផ្ទាល់ពីវៀតណាម (FDI)នៅកម្ពុជា បានកើនដល់ជិត៣០៣លានដុល្លារ កាលពីឆ្នាំ២០១៣ ដែលជាកំណើនយ៉ាងខ្ពស់បំផុតបើធៀបនឹងចំនួន៨៦លានដុល្លារនៅ ឆ្នាំ២០១២។ នេះបើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងក្នុងសន្និសីទលើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ កម្ពុជា-វៀតណាមនៅរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។ លោកថ្លែងថា៖«ខ្ញុំមានសេចក្តីរីករាយចំពោះកំណើនលំហូរទុនវិនិយោគវៀតណាមមកក្នុងប្រទេសកម្ពុជា ក្នុងទសវត្សរ៍កន្លងទៅនេះនៅតាមវិស័យសំខាន់ៗមួយចំនួន។ ការវិនិយោគទាំងអស់នេះចូលរួមចំណែកក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើតកាងារ និងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា»។ សន្និសីទកិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-វៀតណាម ត្រូវបានលើកឡើងនៅវិមានសន្តិភាពកាលពីម្សិលមិញ ដែលមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ង្វៀង តាន់យុង នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងតំណាងពាណិជ្ជករពីប្រទេសទាំងពីរ។ …
ហ៊ គីមសាយ និង Daniel de Carteret
http://postkhmer.com/index.php/business/business/109206-2014-01-14-04-38-38