តុលាការចោទប្រកាន់អ្នកភូមិម្នាក់ពីបទរារាំងត្រាក់ទ័ររបស់ក្រុមហ៊ុនចិននៅខេត្តរតនគិរី
មន្ត្រីតុលាការម្នាក់បាននិយាយថា តំណាងអ្នកភូមិខេត្តរតនគិរីម្នាក់ត្រូវបានចោទប្រកាន់ កាលពីម្សិលមិញពីបទជ្រៀតជ្រែកការងារមន្ត្រីសាធារណៈដោយខុសច្បាប់ បន្ទាប់ពីគាត់បានដឹកនាំអ្នកជិតខាងមួយក្រុមទៅរារាំងត្រាក់ទ័រ ឈូសឆាយដីមួយគ្រឿងរបស់ក្រុមហ៊ុនចិនកុំឲ្យរានដីដែល មានវិវាទនៅក្នុងស្រុកបរកែវ កាលពីថ្ងៃអាទិត្យ។ លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានមានប្រសាសន៍ថា តុលាការបានចាប់ខ្លួន និងចោទប្រកាន់លោក ខឹម សុខ កាលពីល្ងាចថ្ងៃពុធ ហើយបានឃុំខ្លួនគាត់នៅពន្ធនាគារខេត្ត។ ព្រះរាជអាជ្ញារូបនេះបានមានប្រសាសន៍ថា “បន្ទាប់ពីការសាកសួរគាត់កាលពីម្សិលមិញ យើងបានចោទប្រកាន់គាត់ពីបទជ្រៀតជ្រែកការងារមន្ត្រីសាធារណៈដោយខុស ច្បាប់”។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/16238/