តុលាការ​ចោទប្រកាន់អ្នកភូមិ​ម្នាក់​ពីបទ​រារាំង​ត្រាក់ទ័រ​របស់ក្រុមហ៊ុន​ចិន​នៅខេត្ត​រតនគិរី

មន្ត្រីតុលាការ​ម្នាក់​បា​ន​និយាយ​ថា​ តំណាង​អ្នកភូមិ​ខេត្ត​រតនគិរីម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ កាលពីម្សិលមិញពីបទ​ជ្រៀតជ្រែក​ការ​ងារ​មន្ត្រីសាធារណៈដោយ​ខុស​ច្បាប់​ បន្ទាប់ពី​គាត់​បាន​​ដឹក​នាំ​អ្នកជិត​ខាង​មួយ​ក្រុម​ទៅ​រារាំង​ត្រាក់​ទ័រ​ ឈូស​ឆាយ​ដី​​​​មួយ​​​គ្រឿង​​​របស់​ក្រុម​ហ៊ុន​ចិន​កុំឲ្យ​រាន​ដី​ដែល​ មានវិវាទ​នៅ​ក្នុង​ស្រុក​បរកែវ កាលពីថ្ងៃ​អាទិត្យ​។ លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា តុលា​ការ​​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​លោក ខឹម សុខ កាលពី​ល្ងាច​ថ្ងៃពុធ ហើយ​បាន​ឃុំខ្លួន​គាត់​នៅ​ពន្ធនាគារ​ខេត្ត​។ ព្រះរាជអាជ្ញារូប​នេះ​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់ពីការ​​សាក​សួរ​គាត់​​​កាលពីម្សិលមិញ យើង​បាន​ចោទ​ប្រកាន់គាត់ពីបទ​ជ្រៀត​ជ្រែក​ការ​ងារ​មន្ត្រីសាធារណៈ​​​ដោយ​ខុស ​ច្បាប់​​”។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/16238/