អ្នកភូមិបិទផ្លូវនៅខេត្តកោះកុងដើម្បីទាមទារសំណងពីក្រុមហ៊ុនចិន ដែលបានដុតផ្ទះរបស់ពួកគាត់
អ្នកភូមិប្រមាណ១៤០នាក់នៅក្នុងខេត្តកោះកុងបានលើកគ្នាតវ៉ាបិទផ្លូវពីរថ្ងៃជាប់គ្នាកាលពីម្សិលមិញ ដើម្បីទាមទារសំណងពីក្រុមហ៊ុនចិនមួយ ដែលពួកគាត់និយាយថា បានដុតបំផ្លាញផ្ទះសំបែងរបស់ពួកគាត់ដើម្បីបើកផ្លូវសម្រាប់ការបង្កើតរមណីយដ្ឋានទេសចរណ៍មួយដែលមានទំហំទឹកប្រាក់ជាច្រើនពាន់លានដុល្លារ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្សមួយរូបនិងក្រុមអ្នកភូមិ។ អ្នកភូមិទាំងនេះបានបិទផ្លូវពីទីរួមខេត្តឆ្ពោះទៅទីស្នាក់ការក្រុមហ៊ុន Union Develop-ment Group ដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីមួយជាមួយអ្នកភូមិចាប់តាំងពីឆ្នាំ២០០៨មក ជុំវិញផែនការរបស់ក្រុមហ៊ុននេះ ដើម្បីប្រែក្លាយតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់ខេត្តកោះកុង ទៅជាតំបន់ទេសចរណ៍មួយមានទំហំទឹកប្រាក់៣,៨ពាន់លានដុល្លារ ដែលរួមមានសណ្ឋាគារទីធ្លាវាយកូនហ្គោលនិងអាកាសយានដ្ឋានមួយផងដែរ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិបទុមសាគរ ទីដែលក្រុមហ៊ុន Union Devlopment Group ទទួលបានការអនុញ្ញាតឲ្យកាប់ឆ្ការព្រៃទំហំ៤៥.០០០ហិកតា ឬប្រហែល១ភាគ៤នៃឧទ្យានជាតិនេះ។ លោក អ៊ិន គង់ចិត្រ មន្ត្រីឃ្លាំមើលរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថា “ពួកគាត់បិទផ្លូវនេះដើម្បីរារាំងរថយន្តរបស់ក្រុមហ៊ុនមិនឲ្យចូលទៅការដ្ឋានរបស់ក្រុមហ៊ុន។ ពួកគាត់កំពុងទាមទារសំណងចំពោះការដុតបំផ្លាញផ្ទះសំបែងរបស់ពួកគាត់”។ លោកបានមានប្រសាសន៍ទៀតថា ការបិទផ្លូវនេះបានចាប់ផ្ដើមកាលពីថ្ងៃពុធ ដែលនៅពេលនោះអ្នកភូមិប្រមាណ១០៥នាក់បានប៉ះទង្គិចគ្នាមួយប្រាវជាមួយកងសន្ដិសុខក្រុមហ៊ុន៤០នាក់ និងទាហានប្រាំមួយនាក់ប្រដាប់ដោយកាំភ្លើងអាកា៤៧ ដែលធ្វើការឲ្យក្រុមហ៊ុន Union Devlopment Group ។ តែទោះជាយ៉ាងណា គ្មានអ្នករងរបួសទេក្នុងហេតុការណ៍នេះ។ …
ហ៊ល់ រស្មី
http://www.cambodiadailykhmer.com/news/10405/