អ្នកស្រុកខេត្តក្រចេះត្រូវគេរារាំងមិនឲ្យដើរហែទៅគេហដ្ឋានលោក ហ៊ុន សែន
កាលពីថ្ងៃសុក្រ អ្នកភូមិប្រហែល១៦០នាក់មកពីស្រុកស្នួល ខេត្តក្រចេះ ត្រូវបានគេរារាំងមិនឲ្យដើរហែទៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកអន្តរាគមន៍ក្នុងជម្លោះដីធ្លីរបស់ពួកគាត់។ សន្តិសុខខណ្ឌមានជ័យជាង២០នាក់បានជួបក្រុមអ្នកភូមិនៅក្លោងទ្វារវត្តសាមគ្គីរង្សី ដែលពួកគាត់កំពុងស្នាក់នៅ មុនការដើរហែតាមការគ្រោងទុក ហើយបានរារាំងពួកគាត់មិនឲ្យចាកចេញពីវត្ត។ …