អ្នកភូមិ​ខេត្ត​កំពង់​ឆ្នាំងពីរនាក់​ត្រូវ​បាន​ចោទប្រកាន់ជុំវិញការ​ប៉ះទង្គិច​គ្នា​ជាមួយ​កម្មករ​ក្រុមហ៊ុន​ខេឌីស៊ី

អ្នក​ភូមិ​ពីរ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយ​ជាមួយ​ក្រុម​ហ៊ុន​ ខេឌីស៊ី ដែល​មាន​ខ្នង​ក្រាស់​ ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ម្សិលមិញ​ពីបទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​បង្ក​របួស​​ស្នាមដោយ​ចេតនា​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​កម្មករ​នៅ​​កន្លែង​អភិវឌ្ឍន៍​ែដល​មាន​វិវាទ​នៅ​ក្នុង​ខេត្តកំពង់​ឆ្នាំង កាលពី​សប្ដាហ៍​មុន​។ ​លោក លី វីរៈ ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ កាលពី​ថ្ងៃ​ច័ន្ទ នគរ​បាល​ខេត្ត​បាន​ចាប់​ខ្លួន​លោក ម៉ាង យ៉ាវ អាយុ​៣០​ឆ្នាំ​ និង​លោក ស៊ាង ហេង អាយុ​៣៤​ឆ្នាំ​ ពី​បទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​កាល​ពីថ្ងៃ​ទី​១៧ ខែ​កក្កដា ដែល​ក្នុង​នោះ​កម្មករ​របស​់​ក្រុម​ហ៊ុន​​ ខេឌីស៊ី ១០​នាក់​បាន​រង​របួស​។ …

ភោគ ដន
http://www.cambodiadailykhmer.com/news/17504/