អ្នកភូមិដែលជាប់ពាក់ព័ន្ធវិវាទដីធ្លីធ្វើពិធីដាក់បណ្តាសាភរិយារដ្ឋមន្ត្រីម្នាក់និងអាជ្ញាធរមូលដ្ឋាន
អ្នកភូមិក្នុងខេត្តកំពង់ឆ្នាំង ដែលបានជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីដ៏អូសបន្លាយជាមួយភរិយារដ្ឋមន្ត្រីម្នាក់បានយកទុក្ខលំបាករបស់ពួកគាត់ទៅប្ដឹងអារុក្ខអារក្ខអ្នកតានៅសប្ដាហ៍នេះ ដោយរៀបចំពិធីរយៈពេលពីរថ្ងៃដើម្បីដាក់បណ្ដាសាដល់មន្ត្រីក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ដែលពួកគាត់លើកឡើងថា បានទម្លាក់កំហុសមកលើពួកគាត់។ អ្នកភូមិបានតស៊ូជាមួយក្រុមហ៊ុន KDC International ដែលគ្រប់គ្រងដោយអ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលចាប់តាំងពីឆ្នាំ២០០៧មកជុំវិញដីចំនួន១៤៥ហិកតានៅក្នុងស្រុកកំពង់ត្រឡាច ដែលអ្នកស្រី ជា ខេង ចង់ធ្វើការអភិវឌ្ឍ។ …