សកម្មជនស្នើឲ្យ FFI ឈប់ចាប់ក្រពើនៅ អារ៉ែង
សកម្មជនបរិស្ថាននៃតំបន់ ស្ទឹងអារ៉ែង ខេត្តកោះកុង ជាង ១០នាក់ បាននាំគ្នាតវ៉ានៅអង្គការ សត្វព្រៃ និងរុក្ខជាតិអន្តរជាតិ កាលពីរសៀលម្សិលមិញដើម្បីទាមទារឲ្យអង្គការនេះបញ្ឈប់សកម្មភាពចាប់យកកូនក្រពើកម្រ និងឲ្យអង្គការនេះ ស្នើទៅរដ្ឋាភិបាលឲ្យបញ្ឈប់ការសង់ទំនប់នៅតំបន់នេះ។ សកម្មជនបរិស្ថានទាំងជាង ១០នាក់ ដែលជាបណ្តាញព្រះសង្ឃ យុវជន និងអង្គការ មាតាធម្មជាតិ បានថ្លែងនៅទីស្នាក់ការអង្គការ សត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ថា សហគមន៍ជនជាតិភាគតិចបានផ្ញើញតិ្តទៅអង្គការនេះ ចំនួនពីរដងមកហើយតាំងពី ឆ្នាំ២០១៣ មក ប៉ុន្តែគ្មានការឆ្លើយតបទើបលើកគ្នាទៅដល់ទីស្នាក់ការតែម្តង។ …
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/villagers-make-plea-over-crocs