ប៉ូលិសខេត្តកោះកុងបញ្ចប់ការសួរចម្លើយពលរដ្ឋដែលរងការប្តឹងចោទពីក្រុមហ៊ុន SEZ Koh Kong
ប្រជាពលរដ្ឋ ៥នាក់ រស់នៅ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បានចូលឆ្លើយបំភ្លឺជាមួយនគរបាល ខេត្តកោះកុង ពាក់ព័ន្ធនឹងការរឹបអូសគ្រឿងសំណង់របស់ក្រុមហ៊ុន SEZ Koh Kong Co, Ltd កាលពី ខែមករា មិនឲ្យសង់របងព័ទ្ធដីភូមិនិងចម្ការពួកគេ។ ក្រោយការចូលបំភ្លឺជាមួយមន្ត្រីស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃ ទី២៨ ខែមេសា ម្សិលមិញ លោក រួត សុផល ជាចុងចោទម្នាក់ក្នុងចំណោមបុរសទាំងប្រាំនាក់ ដែលក្រុមហ៊ុនប្តឹងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ក្រុមហ៊ុនប្តឹងថា ពួកខ្ញុំគំរាមកម្មករ ហើយដកហូតគ្រឿងសំណង់មួយចំនួន មានរទេះ ប៉ែល ពូថៅ ហើយប៉ូលិសប្រាប់យើងដូច្នេះ យើងក៏ប្រាប់ប៉ូលិសថា យើងមិនបានគំរាមអីទេ។ តែយើងចាប់គ្រឿងចក្រទាំងនោះមកឲ្យអាជ្ញាធរទេ ព្រោះបញ្ហាដីដោះស្រាយមិនទាន់រួច»។
ឆាយ ច័ន្ទនីដា
http://www.postkhmer.com/national/1-national-news/113573--sez-koh-kong