ប៉ូលិស​ខេត្ត​កោះកុង​បញ្ចប់​ការ​សួរ​ចម្លើយ​ពលរដ្ឋ​ដែល​រង​ការ​ប្តឹង​ចោទ​ពី​ក្រុមហ៊ុន SEZ Koh Kong

ប្រជា​ពលរដ្ឋ ៥​នាក់ រស់​នៅ ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរី​សាគរ ខេត្ត​កោះកុង បាន​ចូល​ឆ្លើយ​បំភ្លឺ​ជាមួយ​នគរបាល ខេត្ត​កោះកុង ពាក់ព័ន្ធ​នឹង​ការ​រឹប​អូស​គ្រឿង​សំណង់​របស់​ក្រុមហ៊ុន SEZ Koh Kong Co, Ltd កាល​ពី ខែ​មករា មិន​ឲ្យ​សង់​របង​ព័ទ្ធ​ដី​ភូមិ​និង​ចម្ការ​ពួក​គេ។ ក្រោយ​ការ​ចូល​បំភ្លឺ​ជាមួយ​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាល​ពី​ថ្ងៃ ទី​២៨ ខែ​មេសា ម្សិលមិញ លោក រួត សុផល ជា​ចុង​ចោទ​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​ប្រាំ​នាក់ ដែល​ក្រុមហ៊ុន​ប្តឹង​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ក្រុមហ៊ុន​ប្តឹង​ថា ពួក​ខ្ញុំ​គំរាម​កម្មករ ហើយ​ដក​ហូត​គ្រឿង​សំណង់​មួយ​ចំនួន មាន​រទេះ ប៉ែល ពូថៅ ហើយ​ប៉ូលិស​ប្រាប់​យើង​ដូច្នេះ យើង​ក៏​ប្រាប់​ប៉ូលិស​ថា យើង​មិន​បាន​គំរាម​អី​ទេ។ តែ​យើង​ចាប់​គ្រឿង​ចក្រ​ទាំង​នោះ​មក​ឲ្យ​អាជ្ញាធរ​ទេ ព្រោះ​បញ្ហា​ដី​ដោះស្រាយ​មិន​ទាន់​រួច»។

ឆាយ ច័ន្ទនីដា
http://www.postkhmer.com/national/1-national-news/113573--sez-koh-kong