អ្នកភូមិពីរក្រុម​ប៉ះទង្គិចគ្នា​អំពី​វិវាទដីធ្លីនៅខេត្ត​កំពង់ស្ពឺ

ការ​ប៉ះទង្គិចគ្នាដោយ​ប្រើចំពាមកៅស៊ូដ៏បង្ហូរឈាមមួយ​បាន​ផ្ទុះឡើង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិល​មិញ​ នៅពេល​អ្នកភូមិ​ដែលបាន​លក់ដីរបស់ខ្លួន​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​ការពារ​គ្រឿង​ចក្រ​របស់ក្រុមហ៊ុន​នេះ ខណៈដែលក្រុមហ៊ុន​បាន​ព្យាយាម​ឈូស​កម្ទេច​ផ្ទះ​សំបែង​អ្នក​ជិតខាងខ្លួន​ដែលបដិសេធមិន​ព្រមលក់ដី។ យោង​តាម​អ្នក​ភូមិ​និង​មន្ត្រី​បាន​ឲ្យដឹងថា ជម្លោះនៅក្នុង​ឃុំយាអង្គ ស្រុកថ្ពង បណ្តាលឲ្យមនុស្ស​រងរបួស​យ៉ាង​ហោច​ណាស់​​​បួន​នាក់។ យោង​តាម​លោក សួស ម៉ន មេភូមិ​សត្យា​បានឲ្យដឹងថា កាលពីមួយ​ថ្ងៃមុន ក្មេងប្រុស​ជំទង់​ម្នាក់​បាន​បាក់​ឆ្អឹងដងកាំបិត​នៅពេល​អ្នកភូមិដែលតាមចោទថា ត្រូវ​បាន​ក្រុមហ៊ុន​ CTMart ញុះ​ញង់​ឲ្យ​​ឈ្លោះ​គ្នា។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/16537/