តម្លៃភាគហ៊ុនរដ្ឋាករទឹកធ្លាក់ចុះដល់កម្រិតទាបជាងពេលណាៗទាំងអស់តាំងពីចាប់ផ្តើមជួញដូរ
ជាធម្មតា តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលនៅតែជាក្រុមហ៊ុនតែមួយគត់ នៅផ្សារមូលបត្រកម្ពុជា មានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ ក៏ប៉ុន្តែ កាលពីម្សិលមិញ បានធ្លាក់ចុះដល់កម្រិតទាបបំផុត បើគិតតាំងពីផ្សារមូលបត្រនេះបានចាប់ផ្តើមប្រតិបត្តិការជួញដូរ កាលពីជាងពីរឆ្នាំមុន។ នៅពេលបិទវគ្គជួញដូរកាលពីម្សិលមិញតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះដល់៥.៩៦០រៀល ឬក៏ប្រហែល១,៤៦ដុល្លារក្នុងមួយហ៊ុន ពោលគឺបានធ្លាក់ចុះ៧ភាគរយ បើធៀបនឹងតម្លៃជួញដូរកាលពីដំបូងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១១។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/5262/