តម្លៃ​ភាគហ៊ុន​រដ្ឋាករ​ទឹកធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ជាង​ពេល​ណាៗ​ទាំងអស់​តាំងពី​ចាប់ផ្តើម​ជួញដូរ​

​ជា​ធម្មតា​ ​តម្លៃ​ភាគហ៊ុន​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ដែល​នៅ​តែ​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ មានការ​ប្រែប្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ​ ​ក៏​ប៉ុន្តែ​ ​កាលពី​ម្សិលមិញ​ ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ បើ​គិត​តាំងពី​ផ្សា​រមូល​ប​ត្រ​នេះ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ជួញដូរ​ កាលពី​ជាង​ពីរ​ឆ្នាំ​មុន​។​ ​នៅ​ពេល​បិទ​វគ្គ​ជួញដូរ​កាលពី​ម្សិលមិញ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ ​បាន​ធ្លាក់​ចុះ​ដល់​៥.៩៦០​រៀល​ ​ឬ​ក៏​ប្រហែល​១,៤៦​ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ​ពោល​គឺ​បាន​ធ្លាក់​ចុះ​៧​ភាគរយ​ ​បើ​ធៀប​នឹង​តម្លៃ​ជួញដូរ​កាលពី​ដំបូង​នៅ​ថ្ងៃ​ទី​១៨ ​ខែមេសា​ ​ឆ្នាំ​២០១១​។​​ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/5262/