ភ្លៀង​ខ្យល់​កក់​ខែ​ខូច​ខាត​ផ្ទះ​ជិត ៧០០ ខ្នង

ផ្ទះ​ចំនួន ៦៧៥ ខ្នង​ក្នុង​ខេត្ត​ចំនួន ៨ បាន​រង​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​កន្ត្រាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង ៨ នាក់​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល។ យោង​តាម​របាយ​ការណ៍​របស់​អាជ្ញាធរ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ដើម​សប្តាហ៍ ទី២ នៃ ខែ​មីនា រហូត​មក​ដល់​ថ្ងៃ ទី​៤ ខែ​មេសា ករណី​ភ្លៀង​កក់​ខែ ដែល​មាន​ខ្យល់​ព្យុះ​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​នោះ​បាន​ធ្វើ​ឲ្យ​រលំ​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន ១៤៧ ខ្នង និង ៥២៨ ខ្នង​ទៀត​ប៉ើង​ដំបូល។ …

ឃួន លក្ខិណា
http://postkhmer.com/national/2011-01-03-04-07-05/112884-2014-04-07-03-11-58