ក្រុមហ៊ុន ខេឌីស៊ី បន្តសង់របងលើដីមានជម្លោះ
កាលពីម្សិលមិញ ក្រុមហ៊ុនរបស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបន្តការសាងសង់របងថ្មជុំវិញចំណែកដី ដែលមានជម្លោះនៅខេត្តកំពង់ឆ្នាំង បើទោះជាមានការអំពាវនាវពីប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ឲ្យពន្យារពេលការសាងសង់រហូតដល់មានដំណោះស្រាយជាមួយក្រុមកសិករដែលត្រូវគេបណ្តេញចេញក៏ដោយ។ ក្រុមហ៊ុន KDC International ដែលជារបស់លោកស្រី ជា ខេង ត្រូវក្រុមអ្នកភូមិចោទថា បានដណ្តើមយក និងរានដីទំហំ១៤៥ហិកតាដោយខុសច្បាប់នៅខេត្តកំពង់ឆ្នាំងកាលពីឆ្នាំ២០០២។ ចំនួនគ្រួសារប្រជាជនដែលចុះថយបន្តិចម្តងៗ ឥឡូវនេះនៅត្រឹម១៦គ្រួសារ បានបដិសេធមិនទទួលយកការផ្តល់សំណង ដែលពួកគេនិយាយថា តិចតួចពេក។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/17095/