នាយក​រដ្ឋ​មន្ត្រី​ស្នើ​ឲ្យ​បើក​ថ្នាក់​អក្ខរកម្ម​តាម​រោងចក្រ

នាយក​រដ្ឋ​មន្ត្រី​បាន​អំពាវនាវ​ដល់​ប្រធាន​រោងចក្រ​សហគ្រាស​និង​ក្រុមហ៊ុន​ឯកជន ដោយ​សុំ​ឲ្យ​ជួយ​ជំរុញ​បើក​ថ្នាក់​អក្ខរកម្ម​ជូន​កម្មករ​រោងចក្រ​ដើម្បី​ជា​ប្រយោជន៍​របស់​ពួកគេ​និង​ម្ចាស់​រោងចក្រ​សហគ្រាស ប៉ុន្តែ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ថា ធ្វើ​បែប​នេះ​គ្មាន​ប្រយោជន៍​ទេ។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​អក្ខរកម្ម​ជាតិ ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​សុំ​យក​ឱកាស​នេះ​អំពាវនាវ​ដល់​ផ្នែក​ឯកជន​ដែល​មាន​រោងចក្រ សហគ្រាស ខិតខំ​ពិនិត្យ​មើល​នៅ​ក្នុង​ចំណោម​កម្មករ កម្មការិនី​របស់​យើង​ដែល​គាត់​មិន​ចេះ​អក្សរ​ធ្វើ​ម៉េច​ឲ្យ​មាន​ថ្នាក់​បង្រៀន​អក្ខរកម្ម​ដើម្បី​ឲ្យ​គាត់​បាន​ចេះ​អក្សរ ផ្គួប​ផ្សំ​នឹង​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ»។ …

មុំ គន្ធា
http://bit.ly/1BSnqNw