WWF ថាសត្វកម្រច្រើនប្រភេទប្រឈមការគំរាមកំហែងដោយការកាប់ឈើ និងការរុករានដីដោយខុសច្បាប់
អង្គការ WWF Cambodia បានស្នើជាថ្មីដល់អាជ្ញាធរខេត្តក្រចេះ ពង្រឹងការងារបង្ក្រាបបទល្មើសនេសាទ ព្រៃឈើ និងការកាប់រានដីព្រៃដោយខុសច្បាប់ ឲ្យមានប្រសិទ្ធិភាព ដើម្បីការពារ និងអភិរក្សសត្វកម្រជិតផុតពូជនៅក្នុងខេត្តនេះ ខណៈដែលសត្វទាំងនោះកំពុងរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីបទល្មើសទាំងនោះ។ លោក ហម ច័ន្ទដេត ប្រធានគ្រប់គ្រងតំបន់ទេសភាពព្រៃលិចទឹកមេគង្គនៃអង្គការ WWF Cambodia បានមានប្រសាសន៍ក្នុងកិច្ចប្រជុំមួយ នៅរដ្ឋបាលខេត្តក្រចេះ កាលពីថ្ងៃចន្ទថា តំបន់មួយចំនួននៅតាមដងទន្លេមេគង្គដែលលាតសន្ធឹងក្នុងខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង ត្រូវបានកំណត់ជាតំបន់ការពារ គ្រប់គ្រង និងអភិរក្សជីវចម្រុះជលផលមេគង្គ។ …
ប៉ិច សុធារី
https://bit.ly/2TlAMQ4